explained – Khmer Translation – Keybot Dictionary

Spacer TTN Translation Network TTN TTN Login Deutsch Français Spacer Help
Source Languages Target Languages
Keybot      17 Results   5 Domains
  www.open.org.kh  
She also explained "Objective of SPICE is promote technology for our social and national benefit and participants. Supporting this event, The objective of SPICE is also empower youth who is entrepreneur, business, investor, innovator and student for make use of new technologies through sharing this innovation..."
មាន​ចំណាប់​អារម្មណ៍​ក្នុង​កម្មវិធី​នេះ​ដែរ កញ្ញា​ ហេង ​ចាន់​ថេង ប្រធាន​កម្មវិធី​SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​មាន​ប្រសាសន៍​ថា "​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ ជា​អង្គការ​ដែល​បាន​លើក​កម្ពស់​ដល់​ការ​អភិវឌ្ឍន៍ និង​​សេដ្ឋកិច្ច​ដែល​កន្លង​មក​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​តែង​តែ​ធ្វើ​ការ​គាំទ្រ​ដល់​កម្មវិធី​​បារខែម​នេះ​មក​ពី​យើង​មាន​ជំនឿ​លើ​កម្លាំង​នៃ​ការ​ស្ម័គ្រ​ចិត្ត និង​ការ​ចែក​រំលែក​ដែល​ជា​បច្ច័យ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​យល់​ឃើញ​ថា ព្រឹត្តិការ​​បារខែម​នេះ​បង្កើត​ជា​វេទិកា​ដែល​ជួយ​គាំទ្រ​ ត្រៀម​រៀប​ចំ​ និង​ផ្សារ​ភ្ជាប់​យុវជន​​ក្នុង​ការ​ សម្រេចវាសនា​របស់​គេ និង​សហគមន៍​របស់​ពួកគេ។..." ។ កញ្ញា​បាន​បន្ត​ទៀ​ថា"យោង​តាម​ជំនឿ​នេះ​ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​នាំ​យក​ម្ចាស់​ជំនួយ​របស់​យើង​ គឺ​USAID មក​ធ្វើ​ជា​ដៃ​គូរ​ដ៏​សំខាន់​មួយ​សម្រាប់​ព្រឹត្តិការ​ទាំង​នេះ តាម​រយៈ​កម្មវិធី​SPICE ដោយ​ពង្រីក​ការ​បង្កើត​កម្មវិធី​នេះ​ឲ្យ​បាន​៥​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ និង​ឧបត្ថម្ភ​ដល់​សិក្ខាកាម​ដែល​មក​ពី​បណ្ដាល​ខេត្ត​ ក្រុង​នានា​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា..." ។ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា​«កម្មវិធី​SPICE​មាន​គោល​បំណង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​សម្រាប់​អត្ថប្រយោជន៍​ជួយ​ដល់​សង្គម ជាតិ​យើង និង​អ្នក​ចូល​រួម​ទាំងអស់។ ការ​គាំទ្រ​កម្មវិធី​នេះ កម្មវិធី​SPICE ក៏​មាន​គោល​បំណង​លើក​កម្ពស់​ គំនិត​បែប​ច្នៃ​ប្រឌិត ដល់​យុវជន​ដែល​ជា​សហគ្រិន អ្នក​ជំនួញ អ្នក​វិនិយោគ អ្នក​ច្នៃ​ប្រឌិត និង​សិស្ស និស្សិត​ ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មីៗ..."។